នៅពេលដែលចាប់ផ្តើមមានវត្តមានក្រុមនេះដំបូងនៅក្នុងមណ្ឌលនិស្សិត យើងមានថវិកាត្រឹមតែ ៥០$ ប៉ុណ្ណោះ ដែលជាថវិកាដែលបានមក ពីការឧបត្ថមរបស់លោកឪពុក អេវ៉ាន អាស្លី។ ថវិកានេះគឺជាដើមទុន និងជាសកម្មភាពដំបូងសម្រាប់យើងក្នុងការចាប់ផ្តើមចុះធ្វើសកម្មភាពតាម បណ្តាមូលដ្ឋានគោលដៅមួយចំនួន។ នៅពេលដែលយើងបានចុះទៅឃើញផ្ទាល់ពីស្ថានភាពអ្នកក្រីក្រដែលរស់នៅក្នុងទីក្រុងភ្នំពេញ គឺវាបានធ្វើឲ្យ យើងចាប់ផ្តើមមានការស្រមើស្រមៃមួយដ៏វែងឆ្ងាយមួយកើតឡើង។ ដែលនេះ វាមិនមែនជាស្ថានភាពរបស់អ្នកក្រីក្រដែលរស់នៅតាមទីជនបទស្រុក ស្រែចំការនោះទេ គឺវាខុសគ្នាឆ្ងាយ ដែលរូបភាពទាំងនេះវាបានដុតកំលោចដួងចិត្តរបស់យើងជាខ្លាំង ព្រោះវាមិនត្រឹមតែជាស្ថានភាពដែលស្ថិតនៅ ក្នុងកាលៈទេសៈជាអ្នកក្រីក្រដែលគ្មានអាហារសម្រាប់បរិភោគឬក៏គ្មានជម្រកប៉ុណ្ណោះទេ តែស្ថានភាពទាំងនេះគឺវាអាក្រក់ជាងអ្វីដែលយើងគិតច្រើន ដងឯណោះ។ ពិតណាស់ ពួកគាត់ដែលជាអ្នកកំពុងតែជួបផលលំបាកទាំងនោះ គឺមិនត្រឹមតែមានភាពលំបាកនិងខ្វះខាត តែអ្វីដែលអា ក្រក់ជាងនេះទៅទៀតនោះគឺបរិស្ថានដែលពួកគាត់រស់នៅគឺគួរឲ្យយើងអាណោចអាធម័ណាស់ សូម្បីតែយើងដែលទៅកាន់ទីនោះម្តង់ៗវាហាក់ដូច ជាធ្វើឲ្យយើងមានអារម្មណ៍ថាឈឺក្បាល ពិបាកទ្រាំនិងក្លិននៃបរស្ថានដ៏អាប់អួទាំងនោះណាស់។ ចុះពួកគាត់វិញ តើគាត់រស់នៅក្នុងស្ថានភាពទាំង នោះដោយរបៀបណា? បើគាត់មានជម្រើសនោះគាត់នឹង.......................!!
ស្ថានភាពខ្លះៗនៃការរស់នៅរបស់ពួកគាត់
ការប្រជុំរបស់ក្រុមវ៉ាំងសង់សន្តីកាតារីណា
ជាមួយនឹងការសិក្សាដ៍មមាញឹកនៅសាកលវិទ្យាល័យរបស់ពួកយើង យើងក៏បានឆ្លៀតយកឲ
កាសថ្ងៃសៅរនិងថ្ងៃអាទិត្យដែលជាថ្ងៃសម្រាក មកបំពេញកាងារមួយនេះ។ នេះជាការចំនាយពេ លវេលាដែលជាពេលទំនេររបស់យើងសម្រាប់អ្នកក្រីក្រ ។ ដោយហេតុតែយើងម្នាក់ៗមានពេល វេលា រៀននៅសាលាខុសៗគ្នា ខ្លះសាលកវិទ្យាល័យផ្សេងគ្នា ឆ្នាំខុសគ្នា ខ្លះដូចគ្នា តែមានកាល វិភាគធ្វើកិច្ចការផ្ទះ(ការងារក្នុងមណ្ឌល) ផ្សេងគ្នា។ ដូចនេះ យើងបានសម្រេចជាឯកឆន្ទយកល្ងាច ថ្ងៃសៅរជាថ្ងៃប្រជុំ ហើយថ្ងៃអាទិត្យដែលថ្ងៃដែលយើងចុះបំពេញភារិកិច្ចទៅតាមការកំណត់នៅក្នង អង្គប្រជុំ។ យើងម្នាក់ៗសុទ្ធតែជានិស្សិតក្រីក្រដែលយកព្រះសហគមន៍(មណ្ឌលនិស្សិតកាតូលិក) ជាទីពឹង ជាម្លប់ក្នុងការក្រេបយកចំណេះវិជ្ជា តែពួកយើងក៏មិនក្លាចក្នុងការបរិច្ចាគនូវទ្រព្យធន់ធាន បន្តិចបន្តួចរបស់យើងទៅតាមលទ្ធភាពតាមរយៈតង្វាយសំងាត់( បរិច្ចាគថវិកា ) នៅក្រោយបញ្ចប់ ការប្រជុំនីមួយៗ ហើយថវិកាដែលប្រមូលបានយើងបានយកទៅផ្សែផ្សំជាមួយនឹងថវិកាដែលជា ជំនួយពីសប្បុរសជនផ្សេងៗ។
_